/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ ចុះពិនិត្យ ទប់ស្កាត់ ការសង់ខ្ទមដោយខុសច្បាប់ លើដីចម្ការឈើរបស់រដ្ឋ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌ បានដឹកនាំលោក ហេង ស៊ាងហុង នាយរងខណ្ឌរដ្ឋបាលព្រៃឈើដងទង់ លោក ឡុង ណារ៉ាត់ នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ និងលោក មាស សំអាន នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្មាច់មានជ័យ បានចុះពិនិត្យ ទប់ស្កាត់ ការសង់ខ្ទមដោយខុសច្បាប់ លើដីចម្ការឈើរបស់រដ្ឋ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ពេលចុះប្រតិបត្តិការក្រុមការងារពិនិត្យឃើញមានការសង់ខ្ទមថ្មី ចំនួន ០៥ខ្ទម ក្នុងនោះបានជួបម្ចាស់ខ្ទម ចំនួន ០២នាក់ :១- ឈ្មោះ យិប សុខុន ភេទស្រី អាយុ ៤៤ឆ្នាំ ម្ចាស់ខ្ទមព្រមធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង ក្នុងរយៈពែល ១៥ថ្ងៃ  គិតចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះតទៅ។ ២- ឈ្មោះ លឹម ភឿន ភេទស្រីអាយុ ៥៥ឆ្នាំ  និងប្ដីឈ្មោះ ណុប សារិទ្ធ អាយុ ៦២ ឆ្នាំ បានសង់ខ្ទម ទំហំ ៦ម x ៨ម លើដីចំម្ការឈើ ទំហំ ១៦ម x២៧ម ។

ក្រុមការងារបានណែនាំឱ្យម្ចាស់ខ្ទមធ្វើការរុះរើ តែម្ចាស់ខ្ទមពុំព្រមធ្វើការរុះរើ ដោយមូលហេតុគ្មានកន្លែងស្នាក់នៅ។

ថ្ងៃពុធ ៤កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ 

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ២រូប បានអញ្ជើញចូលរួម ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើនៅសាលមហោស្រពខេត្ត និងពិធីដុតបំផ្លាញគ្រឿងញៀន ដោយចាត់ក្រុមគ្រូពេទ្យសង្គ្រោះបឋម នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រៀមនៅក្នុងអំឡុងពេលដុតបំផ្លាញគ្រឿងញៀន ដើម្បីការពារក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ ធ្វើនៅអាកាសយានដ្ឋានខេត្ត។

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/08/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា  អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

  • ហេង គីមឆន/
    25/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម​ នាយឧត្ដម​សេនីយ៍​ មាស​ វិរិទ្ធ​ អគ្គ​លេខាធិការ​ នៃ​អអគ្គលេខាធិការដ្ឋានជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/08/2026

    លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ជាមួយអង្គការដៃគូ ប្រចាំខែសីហា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាល និងតាមនិងប្រព័ន្ធនិម្មិត (zoom)។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានផ្ដល់អំណោយជូនគ្រួសារក្រីក្រ ចំនួន ០២គ្រួសារ ដែលមានទីលំនៅ ភូមិ២ និងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅខេត្តកោះកុង