លោក ហាក់ ស៉ីម អភិបាលរងស្រុក លោកស្រី គង់ វាសនា ប្រធានគណៈកម្មការស្ត្រី និងកុមារ លោក ថាន់ វីណៃ នាយករងរដ្ឋបាលសាលាស្រុក ការិ.ផែនការ និងគាំទ្រឃុំ សង្កាត់ លោក ចក់ ត្រឹង ប្រធានការិ.សង្គមកិច្ច និងសុខុមាលភាពសង្គម លោក លោកស្រីមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីនៃរដ្ឋបាលឃុំទាំងបី នៃរដ្ឋបាលស្រុក បានចូលរួមវគ្គបំប៉នរំលឹកតាមបណ្ដាក្រុង ស្រុក ស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងងាយរងហានិភ័យការគ្រប់គ្រងមតិជំទាស់ និងសំណូមពរ ការប្រេីប្រាស់ឧបករណ៍តាប្លេត និងបញ្ហាប្រឈមនានា ដោយមានការសម្របសម្រួលដោយក្រុមការងាររបស់មន្ទីរផែនការខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។
ថ្ងៃពុធ ៤កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក