រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំទីលានចាក់សំរាម ខេត្តកោះកុង និងអាង ប្រព្រឹត្តកម្មទឹកកខ្វក់

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំទីលានចាក់សំរាម ខេត្តកោះកុង និងអាង ប្រព្រឹត្តកម្មទឹកកខ្វក់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងខេមរភូមិន្ទ លោកអភិបាលរងស្រុកមណ្ឌលសីមា មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្នុងគោលបំណងកំណត់ទីតាំងដី និងការកសាងឯកសារពាក់ព័ន្ធ ដើម្បីចុះបញ្ជីដីទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកោះកុង សម្រាប់រៀបចំទីលានទុកដាក់សំរាមស្តង់ដារ ចំនួន៥០ហិកតា ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា។ ទីលាននេះនឹងបម្រើ ដល់ការចាក់សំរាមរបស់ក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង(ឃុំតាតៃ)។ ក្រៅពីការរៀបចំទីលានទុកដាក់សំរាម សំណល់រឹង រដ្ឋបាលខេត្ត ក៏នឹងត្រៀមដីសម្រាប់រៀបចំទីលានទុកដាក់សំរាមវេជ្ជសាស្រ្ត ចំនួន ១០ហិកតា នៅជាប់នឹងទីលានទុកដាក់សំរាម ក្នុងឃុំទួលគគីរ។ ក្រៅពីគម្រោងទាំង២ខាងលើ រដ្ឋបាលខេត្តនឹងស្នើសូមគម្រោងពីធនាគារអភិវឌ្ឍន៍អាស៊ី ADB លើការរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលគ្រោងទីតាំងនៅចំណុចដីឯកជនរបស់រដ្ឋ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ដែលអាងប្រព្រឹត្តិកម្មនេះនឹងបំរើដល់ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង នៃស្រុកមណ្ឌលសីមា។ លោក អន សុធារិទ្ធ អភិបាលរងខេត្ត សង្ឃឹមយ៉ាងមុតមាំថា នៅពេលខ្សែផ្លូវជាតិលេខ ៤៨ និងលេខ១០ បានស្ថាបនារួចរាល់ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងសំរាម សំណង់រឹង និងទឹកកខ្វក់ ក្នុងក្រុង និងទីប្រជុំ ខេត្តកោះកុង និងការរៀបចំបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ខេត្តកោះកុងនឹងអាចទាញស្រូបភ្ញៀវទេសចរណ៍ មកលេងកម្សាន្តបានកាន់តែច្រើន។
ថ្ងៃពុធ ៤ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ March 13, 2024

អត្ថបទទាក់ទង