រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសម្ដែងការគួរសមជាមួយ អង្គការមេត្តាធម្មជាតិ ដើម្បីពិភាក្សាពាក់ព័ន្ធការងារបរិស្ថាន ការធ្វើទំនើបកម្ម និងការអភិវឌ្ឍវិស័យកសិកម្មក្នុងសហគមន៍ នៅក្នុងខេត្តកោះកុង

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសម្ដែងការគួរសមជាមួយ អង្គការមេត្តាធម្មជាតិ ដើម្បីពិភាក្សាពាក់ព័ន្ធការងារបរិស្ថាន ការធ្វើទំនើបកម្ម និងការអភិវឌ្ឍវិស័យកសិកម្មក្នុងសហគមន៍ នៅក្នុងខេត្តកោះកុង។

ជាលទ្ធផលអង្គការបានលើកឡើងនូវគោលដៅ នៃការធ្វើការងាររបស់អង្គការ ក្នុងនោះក៏មានជាបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្នើសូមជួយដោះស្រាយផងដែរ។ ជាការឆ្លើយតប លោក ហាក់ ឡេង អភិបាលរងខេត្ត បានផ្តល់នូវអនុសាសន៍ និងការណែនាំមួយចំនួន ដល់អង្គការក្នុងការអនុវត្តការងារ ហើយចំពោះបញ្ហាប្រឈម និងសំណូមពរ ដែលអង្គការបានលើកឡើង លោកនឹងទទួលយកដើម្បីគោរពរាយការណ៍ ជូនលោកជំទាវអភិបាលខេត្ត ដើម្បីពិនិត្យ និងដោះស្រាយនូវបញ្ហាដែលនឹងអាចដោះស្រាយបាន។
ថ្ងៃពុធ ៤ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មីនា 13, 2024

អត្ថបទទាក់ទង