រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង បានរៀបចំកម្មវិធីធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ព្រមទាំងជំនួយការទាំងអស់ ដែលបម្រើការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង ដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង បានរៀបចំកម្មវិធីធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ព្រមទាំងជំនួយការទាំងអស់ ដែលបម្រើការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង ដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីការដាក់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផលឃើញថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់សរុបចំនួន ៦៨រូប (ស្រ្តី ២៣រូប)
១-អវិជ្ជមាន (-) ចំនួន ៦៨ រូប
២-វិជ្ជមាន (+) គ្មាន
៣-អវត្តមាន គ្មាន។
ថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ March 12, 2024

អត្ថបទទាក់ទង