លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ"ទីក្រុងស្អាត ដើម្បីទេសចរណ៍"។
លោកជំទាវអភិបាលខេត្ត បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារទាំងស្រុង :
-សូមថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់! -សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា!
-បងប្អូន ជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន!
ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីរីករាយជា អនេក ដោយបានចូលរួមអបអរសាទរជាមួយបងប្អូនជនរួមជាតិទាំងអស់ នាឱកាសប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ"ទីក្រុងស្អាតដើម្បីទេសចរណ៍" យ៉ាងមហោឡារិកនាពេលនេះ។ ការប្រារព្ធទិវាជាតិនេះ ធ្វើឡើងដើម្បីបំផុសការលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសយុវជន ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើននៃសង្គមជាតិ។
បច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ ឈានទៅ ដល់ការស្ដារឡើងវិញពេញលេញពីវិបត្តិនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ ក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនយូរអង្វែង ដោយត្រូវបន្តយក ចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗ ជាអាទិ៍ការបន្តកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាព សុខភាព និងសុខុមាលភាពប្រជាជន ការគិតគូរអំពីចីរភាពនៅតាមបណ្ដាទីក្រុង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ បរិវត្តកម្មឌីជីថលនៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម កិច្ចការពារនិងអភិរក្សធនធានធម្មជាតិជាដើម។
ដើម្បីឆ្លើយតបនឹងការវិវត្តនិងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់ក្នុងការដាក់ចេញ និងអនុវត្តនូវគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានពាសំខាន់ៗ ដែលត្រូវ គិតគូរស្របពេលគ្នាគឺ ការបង្កើនឧត្តមភាពប្រកួតប្រជែង ការធានាចីរភាព និងបរិយាបន្ននៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អបដិសណ្ឋារកិច្ចល្អ" ដែលជាយុទ្ធសាស្រ្តដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជា មាសបៃតង តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពស្អាត ឆ្លាត និងបៃតង។
ជាក់ស្តែង ដោយមើលឃើញពីការរួមចំណែកយ៉ាងសំខាន់នៃវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តកំណត់វិស័យទេសចរណ៍ជាវិស័យអាទិភាព នៅក្នុង "យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១"។ ក្នុងនោះ បញ្ចកោណទី២ បានរំលេចពីភាពចាំបាច់នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ដោយបានបញ្ជាក់ពីគោលដៅនៃវិស័យទេសចរណ៍កម្ពុជា ត្រង់មុំទី១ ចំណុច ទី៥ គឺ “ការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗ ដែលមាន តម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយនិងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា ”។
ជាការកត់សម្គាល់ ឆ្នាំនេះជាឆ្នាំទី១២ ដែលយើងរៀបចំ ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ "ទីក្រុងស្អាតដើម្បីទេសចរណ៍"ដោយឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងរវាង -ទីក្រុងស្អាត និងទេសចរណ៍ -ពោលគឺ ទីក្រុងស្អាត គឺជាផលិតផលទេសចរណ៏ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែល អាចផ្ដល់នូវបទពិសោធនិងការចងចាំ។ ការរីកចម្រើននៃទីក្រុង នឹងចូលរួមចំណែកយ៉ាងសំខាន់ទៅដល់ការ អភិវឌ្ឍវិស័យទេសចរណ៍ ដោយហេតុថាទីក្រុងគឺជាបណ្ដុំសម្រាប់ការរស់នៅ ការសម្រាកលម្លៃ សកម្មភាព ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាដើម។ ចំណែកឯភាពជោគជ័យនៃវិស័យ ទេសចរណ៍ ក៏នឹងចូលរួមដល់ការអភិវឌ្ឍទីក្រុងផងដែរ តាមរយៈកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ គំរូថ្មីនៃការអភិវឌ្ឍនគរូបនីយកម្ម ការអភិរក្សបេតិកភណ្ឌទីក្រុង ការគិតគូរពីនិរន្តរភាព បរិស្ថាន ភាពស្អាត និងបៃតង ការកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់នានាបម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរជាដើម ដែល ទាំងនេះនឹងជួយជំរុញឱ្យទីក្រុងកាន់តែមានភាពរស់រវើក មានឧត្តមភាពសម្រាប់ការរស់នៅ ការប្រកបធុរកិច្ច និងការទស្សនាកម្សាន្ត។
ក្នុងន័យនេះ ការរៀបចំនគរូបនីយកម្មនិងការអភិវឌ្ឍទីក្រុង ត្រូវមានការយកចិត្ត ទុកដាក់លើភាពស្អាត និងបៃតង បរិស្ថានល្អ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមគ្រប់រូបភាព មានការធានាសន្តិសុខ សុវត្ថិភាព ទំនើបកម្ម និងនវានុវត្តន៍ ការលើកកម្ពស់សុខុមាលភាពសង្គម ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ប្រកបដោយភាពរួសរាយរាក់ទាក់ ក៏ដូចជាត្រូវរៀបចំ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណី និងបេតិកភណ្ឌ ទីក្រុង ដែលជាភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ឈរលើស្មារតីនេះ ដើម្បីឆ្លើយតបនឹងប្រធានបទ "ទីក្រុងស្អាតដើម្បីទេសចរណ៍" ក្នុងនាមរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមប្ដេជ្ញាបន្តតាមគំរូវីរភាពរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តស្ដារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៏កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែម ទៀត។ ក្នុងន័យនេះ ខ្ញុំសូមស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម៖
ទី១- ត្រូវបន្តធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បង និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម។
ទី២- ត្រូវបន្តពង្រឹងនិងលើកកម្ពស់ភាពជាដៃគូរដ្ឋ-ឯកជន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីជំរុញ ការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធ សូមបន្តចូលរួមគាំទ្រដល់យុទ្ធនាការ ចលនាប្រឡងប្រណាំងនិងការអនុវត្តស្តង់ដានានា ដែលបានដាក់ ចេញកន្លងមក ជាអាទិ៍យុទ្ធនាការ - យុវជននិងទីក្រុងស្អាត - យុទ្ធនាការ - ទេសចរណ៍ម្នាក់ ដើមឈើ មួយដើម - យុទ្ធនាការ - កម្ពុជាស្អាត- យុទ្ធនាការ “សម្អាតទន្លេ សមុទ្រ” ចលនាប្រឡង ប្រណាំង “រង្វាន់ សម្តេចនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ - ចលនា ប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ» ចលនាប្រឡងប្រណាំង “បង្គន់អនាម័យសាធារណៈស្អាត ការអនុវត្តស្តង់ដា -វិថីលក់ម្ហូបអាហារកម្ពុជា - និងស្តង់ដា “តូបលក់ម្ហូបអាហារតាមដងផ្លូវកម្ពុជា - ជាដើម។ ការជំរុញយុទ្ធនាការ ចលនាប្រឡងប្រណាំង និងការអនុវត្តស្តង់ដាទាំងនេះ នឹងចូលរួម យ៉ាងសំខាន់ក្នុងការប្រែក្លាយទីក្រុងជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។
ទី៣- ស្នើក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បន្តសហការជាមួយក្រសួង បរិស្ថាន ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដាក់ចេញចលនាប្រឡងប្រណាំង "ទីប្រជុំជន ទេសចរណ៍ស្អាត" នៅឆ្នាំ២០២៤ ដែលនេះជាការពង្រីកវិសាលភាពនៃយន្តការទីក្រុងស្អាត។
ទី៤- ត្រូវពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍទីក្រុង តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ និងការកៀរគរប្រភពធនធាន។
ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រះសង្ឃ គ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន/រោងចក្រ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់នូវការគាំទ្រនិងចូលរួមអនុវត្តឱ្យបានផុលផុស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងចលនាប្រឡងប្រណាំង - ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព ភាពស្អាត និងបៃតង និងភាពទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សក្តិសមនឹងកិត្តិនាម “កម្ពុជា : ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ ។
ឆ្លៀតឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមចូលរួមអបអរសាទរចំពោះទីក្រុងទេសចរណ៏ឆ្នើម របស់កម្ពុជាចំនួន៣ រួមមាន: ១- ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ២- ក្រុងកែប (ខេត្តកែប) និង៣- ក្រុងកំពត (ខេត្តកំពត) ដែលទទួលបានជ័យលាភីក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤-២០២៦។ នេះសបញ្ជាក់ឱ្យឃើញពីតួនាទីនិងការចូលរួមរបស់កម្ពុជាក្នុងតំបន់អាស៊ាន ក្នុងនាមជា អ្នកដឹកនាំរៀបចំនិងសម្របសម្រួលការអនុវត្តស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្នុងគោលបំណងដើម្បីពង្រឹងភាពទាក់ទាញនិងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្ដាទីក្រុងរបស់អាស៊ាន ក៏ដូចជាជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្ដាទីក្រុង ឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមចូលរួមអបអរសាទរចំពោះទីក្រុងនៃខេត្តចំនួន៣ ដែលត្រូវ បានបោ បោះឆ្នោតគាំទ្រជា “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៣- រួមមានទី១- ខេត្ត ព្រះសីហនុ ទី២- ខេត្តបាត់ដំបង និងទី៣- ខេត្តសៀមរាប។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តសហការ ចូលរួមគាំទ្រឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រ ដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត និងសូមជូនពរឱ្យទិវាជាតិទីក្រុងស្អាត និងចលនាប្រឡងប្រណាំង ទីក្រុងស្អាត ប្រព្រឹត្តទៅប្រកបដោយជោគជ័យជានិច្ចនិរន្តរ៍។
ជាទីបញ្ចប់ នាឱកាសអបអរសាទរ - ទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយនិងប្រគេនពរសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង សូមប្រសិទ្ធពរជ័យជូនសម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងបងប្អូន ជនរួមជាតិជាទីស្នេហា សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ March 12, 2024
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312083238__MG_8343-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9898-1024x1001.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9891-671x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9893-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9892-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9890-617x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9880-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9879-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9878-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9882-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9883-1024x846.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9889-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9887-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9888-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9886-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312084420__MG_8398-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312084600__MG_8413-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312083351__MG_8350-1024x679.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312084609__MG_8415-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9875-1024x969.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312083516__MG_8358-1024x719.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312084441__MG_8403-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312083432__MG_8356-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312090249__MG_8443-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312083632__MG_8366-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312084258__MG_8375-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312083341__MG_8347-1024x704.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312084642__MG_8417-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312083417__MG_8353-682x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312090304__MG_8445-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312084531__MG_8409-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312083737__MG_8369-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312090108__MG_8437-1024x836.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312085747__MG_8428-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312084505__MG_8405-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312083628__MG_8363-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312083621__MG_8362-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312084701__MG_8419-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9885-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_9884-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312090632__MG_8456-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091421__MG_8478-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091919__MG_8505-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312090959__MG_8461-1024x675.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312092048__MG_8515-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091816__MG_8500-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312092128__MG_8519-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312092400__MG_8524-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091115__MG_8466-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091446__MG_8482-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091234__MG_8468-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312092204__MG_8521-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091549__MG_8486-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091407__MG_8475-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091659__MG_8495-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091705__MG_8497-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312092120__MG_8516-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091407__MG_8476-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091649__MG_8493-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091049__MG_8462-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091826__MG_8503-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091250__MG_8470-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091627__MG_8490-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240312091756__MG_8499-1024x683.jpg)