រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានប្រារព្ធពិធីខួបលេីកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា​ ឆ្នាំ២០២៤​ ក្រោមមូលបទ«ស្រ្តី​ និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»​

(កោះកុង) នៅថ្ងៃទី០៨ ខែមីនា​ ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨ មីនា​ ឆ្នាំ២០២៤​ ក្រោមមូលបទ«ស្រ្តី​ និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»​ ។

ក្នុងឱកាសនោះដែរ​ លោកមេបញ្ជាការកងពល​ បានមានប្រសាសន៍ថា​ ទិវាអន្តរជាតិនារី ៨ មីនា គឺដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការសំខាន់ៗ ក្នុងគោលបំណងបង្កើនភាពអង់អាចរបស់ស្ត្រី  និងដើម្បីឈានទៅសម្រេចបាន នូវសមភាពយេនឌ័រ។​

ជាពិសេស​ ដេីម្បីបញ្ជាក់យ៉ាងច្បាស់ អំពីសារៈសំខាន់របស់ស្ត្រី ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិនាពេល​កន្លងមក។
ក្នុងនោះដែរស្រ្តីក៏បានចូលរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងកិច្ចការ អនុវត្តន៍កម្មវិធីនយោបាយ​ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ បានយ៉ាងល្អ។
ក្នុងពិធីសំណេះសំណាលនេះដែរ លោកមេបញ្ជាការបានឧបត្ថម្ភ ជូនយោធិននារីទាំង៣៥ រូប ដោយម្នាក់ៗទទួលបានក្រណាត់សម្រាប់កាត់សម្លៀកបំពាក់ ០១សម្រាប់ កន្សែងពោះគោ ០១ និងថវិកា ៥០.០០០រៀល ផងដែរ។
ជាចុងបញ្ចប់​ លោកឧត្តមសេនីយ៍​ត្រី កែវ វិចិត្រ  បានថ្លែងអំណរគុណ​ និងកោតសរសេីរ ដល់យោធិននារីទាំង​អស់​ ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយ​ចិត្ត​ ប្រាជ្ញា​ ស្មារតីប្រកបដោយភាពអំណត់ព្យាយាមពុះពារការលំបាក​ ដេីម្បីចូលរួមចំណែក ក្នុងបុព្វហេតុការពារឯករាជ្យជាតិ​ អធិតេយ្យភាព​បូរណភាពដែនដី​ និងអភិវឌ្ឍន៍ជាតិមាតុភូមិ​បានយ៉ាងល្អប្រសេីរនាពេលកន្លងមក៕

អត្ថបទទាក់ទង