/ / /

គ្រួសាររងគ្រោះដោយ​សារខ្យល់កន្ទ្រាក់ ទទួលបានអំណោយ ពីសាខាកាកបាទក្រហម

សាខាកក្រក ខេត្តកោះកុង ៖ រសៀលថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​ ៧ ខែសីហា ឆ្នាំ២០១៩ នៅសាលាឆាន់វត្តមន្នីជីខលើ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង​ ដឹកនាំដោយ​ ឯកឧត្តម លី សារ៉េត អនុ ប្រធានគណៈ​​កម្មា​​ធិការ​សាខា សហការជាមួយអនុ​សាខាកក្រក ស្រុកស្រែអំបិល រួមដំណើរជា​មួយអជ្ញាធរ​មូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយក​អំណោយមនុស្សធម៌ទៅចែកជូនគ្រួសាររងគ្រោះដោយ​សារខ្យល់កន្ទ្រាក់កាលពី ថ្ងៃទី៤ និងទី៥ ខែសីហា ឆ្នាំ២០១៩ ចំនួន​ ៣០គ្រួសារ ស្មើនឹង៣០ខ្នងផ្ទះ រស់នៅឃុំជ្រោយស្វាយ០៧គ្រួសារ ឃុំដងពែង១៣គ្រួសារ ឃុំជីខលើ០៧គ្រួសារ និងឃុំជីខក្រោម០៣គ្រួសារ ក្នុង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបណ្តាលអោយខូចខាតក្បឿងស៊ីម៉ង់ចំនួន ៣៦សន្លឹក ស័ង្កសីចំនួន១៣១សន្លឹក និងសម្ភារមួយចំនួនទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍​ផ្តាំ​ផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។​ ជាមួយគ្នានេះ​ ឯកឧត្តម បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ពីបាតុភូតខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ​ បងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាមដែលកំពុងរីករាលដាល ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករចំនួន ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង តង់១ និងអាវយឺត២ ។ ដោយឡែក ថវិកាបានប្រគល់អោយលោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខាស្រុកស្រែអំបិល តំណាងប្រជាពលរដ្ឋ ដើម្បីទិញ​ជា ក្បឿងស៊ីម៉ង់ និងស័ង្កសី ឆ្លើយតប ទៅតាមទំហំនៃការ​ខូចខាតរបស់គ្រួសាររងគ្រោះនីមួយៗ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/06/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត​ បានអញ្ជេីញទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ដឹកនាំដោយលោក​ ញាន​ សុសិត្យា​ ប្រធានការិយាល័យសវនកម្មទី១​ ដេីម្បី​ធ្វេីសវនកម្មផ្ទៃក្នុងនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត​ លេីការងារគ្រប់គ្រងក្នុងការិយបរិច្ឆេទ២០២៥​

  • ហេង គីមឆន/
    10/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    10/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ មន្ទីរផែនការខេត្ត ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    10/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោកស្រី អន លីណា នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    10/06/2026

    លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានអមដំណើរឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះត្រួតពិនិត្យ តាមដានវឌ្ឍនភាព និងពិភាក្សាអំពីបញ្ហាប្រឈមនានា  នៅសហគមន៍នេសាទព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    10/06/2026

    លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការកន្លែងសហគមន៍នេសាទតំបន់ឆ្នេរជ្រោយស្វាយ ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃអគ្គនាយកដ្ឋានជលផល