រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារមួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសព លោក លន់ វាសនា(និវត្តន៍ជន) ជាសមាជិកស អ កនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានស អ កខេត្ត អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការស អ កស្រុក មណ្ឌលសីមា ប្រធានកិត្តិយសស អ កឃុំបាក់ខ្លង ប្រធានសាខាស អ កឃុំបាក់ខ្លង នាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភាររួមមានដូចខាងក្រោម :
១/ ថវិកាបេឡារណៈសង្គ្រោះចំនួន ៤លានរៀល។
២/ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល ។
៣/ លោកឧត្តមសេនីយ៍ ត្រី កែវ វិចិត្រ ប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានឧបត្ថម្ភអង្ករចំនួន ០២បាវតូច ស្មេី៤៥គីឡូគ្រាមទឹកត្រី១កេស ទឹកស៊ីអុីវ១កេស និងមី១កេសតូច។
-ប្រគល់ជូនដល់គ្រួសារ នៃសព
លោក លន់ វាសនា(និវត្តន៍ជន) ជាសមាជិកស អ កនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២៤,៣០នាទីយប់។
ថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ March 7, 2024

អត្ថបទទាក់ទង