រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន បានសហការជាមួយការិយាល័យអប់រំ យុវជន និងកីឡា ស្រុកមណ្ឌលសីមា និងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃពាមក្រសោប បានចុះធ្វើយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» លើកទី ២ ជូនដល់សាលាបឋមសិក្សា បឹងកាឆាង

ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៩និង០០នាទីព្រឹក

មន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន សហការជាមួយការិយាល័យអប់រំ យុវជន និងកីឡា ស្រុកមណ្ឌលសីមា និងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃពាមក្រសោប បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្ដីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ <<ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ>> និង <<យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា >> លើកទី ២ ជូនដល់សាលាបឋមសិក្សា បឹងកាឆាង ដែលមានទីតាំងស្ថិតនៅក្នុងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ដែលមានការចូលរួមពី
- លោកគ្រូ-អ្នកគ្រូ ៥នាក់ (ស្រី ៣នាក់) និងសិស្សានុសិស្សចូលរួមសរុបចំនួន ៥២នាក់ (ស្រី ២៧នាក់) ។

អត្ថបទទាក់ទង