រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អុឹង គី ជំទប់ទី១ឃុំ បាមដឹកនាំក្រុមការងារឃុំ ចូលរួមជាមួយមន្ត្រីរដ្ឋបាលស្រុកកោះកុង ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៥០០ ម៉ែត្រ នៅក្នុងភូមិ១(ចំនុចឡាំដាំ) នៃឃុំកោះកាពិ ។

ថ្ងៃពុធ ១១រោច  ខែមាឃ ឆ្នាំថោះ  បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៦ ខែ មិនា ឆ្នាំ២០២៤ នៅម៉ោង ៩៖០០ នាទីព្រឹក លោក អុឹងគី ជំទប់ទី១ឃុំ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ និងមេភូមិ១ចូលរួមជាមួយមន្ត្រីរដ្ឋបាលស្រុកកោះកុង ដឹកនាំដោយលោកស្រី អុិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ១២០ ម,ម ដែលប្រើប្រាស់ថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលស្រុកកោះកុង នៅក្នុងភូមិ១(ចំនុចឡាំដាំ) នៃឃុំកោះកាពិ ៕

អត្ថបទទាក់ទង