រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង សហការជាមួយក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយឯកឧត្តម អ៊ូ សេរី ទីប្រឹក្សាក្រសួង និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យស្រាវជ្រាវករណីប្រជាពលរដ្ឋចំនួន៩ គ្រួសារ ដើម្បីស្នើសូមគោលការណ៍អនុញ្ញាតកាត់ឆ្វៀល ធ្វើអនុបយោគ និងប្រទានកម្មជាកម្មសិទ្ធិដីទំហំ៥៩ហិកតា ស្ថិតនៅលើកោះស្មាច់ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សហការជាមួយក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយឯកឧត្តម អ៊ូ សេរី ទីប្រឹក្សាក្រសួង និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យស្រាវជ្រាវករណីប្រជាពលរដ្ឋចំនួន៩ គ្រួសារ ដើម្បីស្នើសូមគោលការណ៍អនុញ្ញាតកាត់ឆ្វៀល ធ្វើអនុបយោគ និងប្រទានកម្មជាកម្មសិទ្ធិដីទំហំ៥៩ហិកតា ស្ថិតនៅលើកោះស្មាច់ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។
កិច្ចប្រជុំ និងចុះពិនិត្យទីតាំងផ្ទាល់ ដែលមានសមាសភាពចូលរួមមាន ឯកឧត្តម អ៊ូ សេរី ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សុខ សុទ្ធី  អភិបាលរងខេត្ត លោក ស៊ូ សុខជា អគ្គាធិការរង នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក រស់ វីរ៉ាវុទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក អ៊ួង សំអឿន នាយកទីចាត់ការអន្តរវិស័យ លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ លោក ហេង ស៊ាងហុង តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក សំ ផល្លី អនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ លោក អេង ឡេងស៊ន់ ប្រធានការិយាល័យភូមិបាលស្រុកគិរីសាគរ លោក សាយ ហេង មេឃុំកោះស្តេច និងមន្រ្តីជំនាញពាក់ព័ន្ធចូលរួម ។
បន្ទាប់ពីប្រជុំពិភាក្សាអង្គប្រជុំបាន ឯកភាពគ្នាដូចខាងក្រោម៖
១-ចុះពិនិត្យទីតាំងដីជាក់ស្តែង
២-ស្ថានភាពកោះស្មាច់មានទំហំសរុបប្រមាណ២០០ហិកតា មួយផ្នែកទំហំប្រមាណ១០០ហិកតាស្ថិតក្នុងគម្រោងវិនិយោគរបស់ឧកញ៉ កុក អាន ប៉ុន្តែមិនទាន់ចុះបញ្ជីដីរដ្ឋ និងចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍នៅឡើយ ហើយផ្ទៃដីដែលវិនិយោគនេះបានប្រមូលទិញពីអ្នកកាន់កាប់ជាក់ស្តែងដោយទីតាំងដីខ្លះមានប័ណ្ណសម្គាល់សិទ្ធិ ។
៣-ចំពោះទីតាំងដីទំហំ៥៩ហិកតា ស្ថិតនៅក្នុងគម្របព្រៃឈើឆ្នាំ២០០២ ហើយទីតាំងនេះម្ចាស់សំណើ និងអាជ្ញាធរមូលដ្ឋានអះអាងថា បានកាន់កាប់តាំងពីឆ្នាំ១៩៨៥ មានដំណាំផ្សេងៗ ទីតាំងដីនេះជាប់ពាក់ព័ន្ធ ឬមិនពាក់ព័ន្ធនឹងដីវិនិយោគរបស់ឧកញ៉ កុក អាន គឺមិនទាន់មានភាពច្បាស់នៅឡើយ ។ កន្លងមកគឺមានការចល័តគ្រឿងរបស់ឧកញ៉ កុក អាន មានពាក់ព័ន្ធគ្នានឹងទីតាំងដីនេះមួយផ្នែក ប៉ុន្តែគូរភាគីបានព្រៀងគ្នាដកគ្រឿងចក្រ និងដកពាក្យបណ្តឹងរួចរាល់ហើយ ។
៤-ក្រុមការងារនឹងធ្វើរបាយការណ៍ ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រាបតាមស្មារតីកិច្ចប្រជុំខាងលើ ។
ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤.

អត្ថបទទាក់ទង