រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ សុខ​ ភិរម្យ​ អភិបាល​ស្រុក លោក ប៉ែន សុផាត អភិបាលរងស្រុក និងក្រុមការងារស្រុក និងឃុំពាមក្រសោប បានចុះពិនិត្យផ្លូវបេតុងមានជើងចាស់ទ្រុឌទ្រោម ០១ខ្សែ និងពិនិត្យគម្រោងអាទិភាពស្រុកឆ្នាំ២០២៥ សាងសង់ផ្លូវបេតុងមានជើង

លោក​ សុខ​ ភិរម្យ​ អភិបាល​ស្រុក លោក ប៉ែន សុផាត អភិបាលរងស្រុក បានដឹកនាំក្រុមការងារការិ.ផែនការ និងគាំទ្រឃុំ សង្កាត់ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ និងស្មៀនឃុំពាមក្រសោប ចុះពិនិត្យផ្លូវបេតុងមានជើងចាស់ទ្រុឌទ្រោម ០១ខ្សែ ប្រវែង ២១៥ម៉ែត្រ និងពិនិត្យគម្រោងអាទិភាពស្រុកឆ្នាំ២០២៥ សាងសង់ផ្លូវបេតុងមានជើងប្រវែង ២០៥ម៉ែត្រ តភ្ជាប់ពីគម្រោងចាស់​ ស្ថិតនៅភូមិពាមក្រសោប១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា​ ខេត្តកោះកុង ។
ថ្ងៃអង្គារ​ ១០រោច​ ខែមា​ឃ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស​ ២៥៦៧​
ត្រូវនឹងថ្ងៃទី០៥​ ខែមីនា​ ឆ្នាំ២០២៤
វេលាម៉ោង៩:០០នាទីព្រឹក

អត្ថបទទាក់ទង