រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រួសារចាស់ជរា និងគ្រួសារងាយរងគ្រោះចំនួន ១៩គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង​ ៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមដំណើរដោយលោក អ៉ឹង ទូច អនុប្រធានកិត្តិយសអនុសាខាស្រុកកោះកុង ក្រុមកាកបាទក្រហមឃុំត្រពាំងរូង បាននាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា និងគ្រួសារងាយរងគ្រោះចំនួន ១៩គ្រួសារ នៅវត្តព្រះពុទ្ធកោះកុងក្នុង ស្ថិតក្នុងភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។

នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានឡើងបង្ហាញប្រវត្តិចលនា បដិរូបសញ្ញាជូនពុកម៉ែបានជ្រាប និងចូលរួមទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិចនៅសហគមន៍។

ជាមួយគ្នានោះផងដែរឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការ ចាស់ជរា ជនងាយងាយរងគ្រោះ ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តម អនុប្រធានក៏បានបន្តថា សូមពុកម៉ែ បងប្អូន ប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតអោយបានប្រសើរ ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ២៥គក្រ មីជាតិខ្មែរ ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធ១កេស ព្រមទាំងថវិកាចំនួន ៦ម៉ឺនរៀលដូចគ្នាផងដែរ ។ដោឡែកទេយ្យទានប្រគេនមានអង្ករ ២៥គក្រ មីជាតិខ្មែរ ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធ១កេស ព្រមទាំងបច្ច័យចំនួន ៦ម៉ឺនរៀល។

អត្ថបទទាក់ទង