ថ្ងៃសក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែ មិនា ឆ្នាំ២០២៤ នៅវេលាម៉ោង ៨:៣០នាទីព្រឹកលោក អុឹង គី ជំទប់ទី១ឃុំ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំស្មៀនឃុំ ចូលរួមក្នុងវគ្គបណ្តុះបណ្តារំលឹកឡើងវិញអំពី ការប្រើប្រាស់ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមស្ថានការណ៍គ្រោះមហន្តរាយ(PRISM) ក្រោមអធិបតីភាពលោកជំទាវ អុី នារីណេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង ៕