រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមកាងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ចូលរួមអបអរសាទរទិវាជាតិមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៤ នៅស្រុកមណ្ឌលសីមា

សាខា កក្រក ខេត្តកោះកុង ៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំដោយឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា និងជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ទីរសុខាភិបាល លោកស្រី ​ស្រី ពិនសោភា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា និងក្រុមការងារ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានចូលរួមអបអរសាទរ ទិវាជាតិមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៤ ក្រោមប្រធានបទ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បី ឆ្ពោះ ទៅ សម្រេចបានការគ្របដណ្តប់សុខភាពជាសកល» ដោយបានការចូលរួមពីលោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខា អនុសាខា មន្ត្រីប្រតិបត្តិ ក្រុមយុវជន អ្នកស្ម័គ្រចិត្ត យុវជនសសយក ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសំរាលកូនរួច សរុបចំនួន ៦៨នាក់ ។
នាឳកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាបានឡើងបង្ហាញប្រវត្តិចលនា និងបដិរូបសញ្ញា តមក លោកស្រីប្រធានមណ្ឌលសុខភាពប៉ាក់ខ្លង បានឡើងបង្ហាញពីការថែទាំកំឡុងពរពោះ និងក្រោយពេលសម្រាលដល់ស្រ្តីគោលដៅ បានជ្រាបជាចំណេះដឹង ។
ជាមួយគ្នានោះឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បានថ្លែងថា ទិវាជាតិមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៤ ក្រោមប្រធានបទ «ក្រោមប្រធានបទ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បី ឆ្ពោះ ទៅ សម្រេចបានការគ្របដណ្តប់សុខភាពជាសកល» រំលេចឱ្យឃើញនូវការប្ដេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុង កា រអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋ ស ភា ដឹកនាំដោយសម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានអានសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបាន អំពាវនាវ ៨ចំណុចសំខាន់ ជូនចំពោះជនរួមជាតិ ជាពិសេសបុរស និងស្ត្រីជាមាតាបិតា និងយុវវ័យ គ្រប់ រូប ដូចតទៅ៖
ទី១- សូមឱ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពយ៉ាងតិច៤ដង តាមពេលវេលាកំណត់ដើម្បីទទួ លវ៉ា ក់សាំង បង្ការជំងឺ និងការចម្លងមេរោគពីម្ដាយទៅកូន ជាពិសេសការស្ម័គ្រចិត្តធ្វើតេស្ត ឈា មរក មេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ និងទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមាន គ្រូពេទ្យជំនាញ ទទួលបានការបណ្តុះបណ្ដាលត្រឹមត្រូវ។
ទី២- ក្រោយពេលសម្រាល សូមស្ត្រីជាមាតាទៅពិនិត្យសុខភាព យកទារកទៅចាក់វ៉ាក់សាំងបង្ការ ជំងឺ ១១មុខ តាមពេលវេលាកំណត់ បន្តពិនិត្យតាមដានសុខភាពនិងការលូតលាស់របស់កូនបំ បៅកូន ដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ ទារកមាន អាយុ ៦ ខែ និង ផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការប ន្តបំបៅ ទឹក ដោះម្តាយ រហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
ទី៣-សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំ ងឺ រលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬ មិន ឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ទី៤- សូមយុវតី/ស្ត្រីក្នុងវ័យបន្តពូជដែលមានអាយុពី ១៥ ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅ ពិគ្រោះ យោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មា នគ្រូពេទ្យ ជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រសួងសុ ខា ភិ បា ល។ សូមបន្ត ចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ និងសូមនាំកុមារីអា យុ៩ឆ្នាំទៅទទួ លវ៉ាក់សាំ ង (HPV) បង្ការជំងឺ មហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងជំងឺឆ្លង ជំងឺមិនឆ្លងនា នា ដែលជាមូលហេតុន មរណភាព និងពិការភាព។
ទី៥- សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប និងអ្នកផ្តល់សេវាទាំងអស់ ដែល មាន ក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ចូលរួមគាំទ្រការអនុ វត្តគោលន យោ បា យអាទិភាព នានារបស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រ សិទ្ធភា ពខ្ព ស់ តាមគោលដៅ កំណត់របស់រាជរដ្ឋាភិបាល។
ទី៦- សូមអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ជំរុញ និងបញ្ជូនស្ត្រីក្នុងវ័យបន្តពូជ (អាយុ១៥ ទៅ៤៩ឆ្នាំ) ស្ត្រីមានផ្ទៃពោះ និងស្រ្តីមានកូនអាយុក្រោម២ឆ្នាំ មកទទួល សេវាថែ ទាំ សុខភាពនៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឱ្យបានគ្រប់ៗគ្នា។

ទី៧- សូមមន្ត្រី-បុគ្គលិក តាមសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សហកា រ ជិ តស្និទ្ធ ជាមួយ មន្ត្រី-បុគ្គលិកសុខាភិបាល ក្នុងការចូលរួមផ្សព្វផ្សាយ អប់រំសុខភាពដល់គ្រប់ ស្ត្រី គោលដៅ ទាំងអស់ និងជួយជំរុញបញ្ជូនស្រ្តីមកមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទា ន់ពេ លវេលា។ទី៨-សូមសា្ថប័នជាតិ អន្តរជាតិ ពាក់ព័ន្ធទាំងអស់ បន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមា តា ទារក និងកុមារ ពិសេសជួយឧបត្ថម្ភ គាំទ្រដល់ការងារបណ្តុះបណ្តាលជំនាញ និងវិក្រឹត កា រ ដ ល់មន្ត្រី/បុគ្គលិក សុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួ ល បា ន ចំណេះដឹង និងជំនាញពិតប្រាកដ។

ក្នុងឱកាសនោះ សាខាក៏បានចែកជូនសម្ភារៈដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសំរាលកូនរួច ចំនួន២៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ ឃីតកូនង៉េត១ឃីត មីជាតិ១កេស ទឹកផ្លែឈើស្រស់១២កំប៉ុង សាប៊ូកូនក្មេង១ដប សាប៊ូម្សៅ១កញ្ចប់ ប្រេងកូឡា១ដប និងថវិកា៥ម៉ឺនរៀលដូចៗគ្នាផងដែរ៕

អត្ថបទទាក់ទង