រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានចុះសិក្សាគម្រោងសាងសង់ស្ពានបេតុងអាមេ ១ខ្សែ មានប្រវែង ២២ម៉ែត្រ នៅភូមិត្រពាំងរូង ការងារចាក់បេតុងគ្មានសរសៃដែក(ចាក់សាប) ជុំវិញអគារសាលាឃុំត្រពាំងរូង

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង លោក ខឹម សុវណ្ណ ជំទប់ទី១ លោក ទូច សុវណ្ណ ជំទប់ទី២ លោក វ៉ានឆៃ ផៃវង្ស សមាជិកក្រុមប្រឹក្សាឃុំ និងលោក ជឹម វណ្ឌី ស្មៀនឃុំ បានចុះសិក្សាគម្រោងសាងសង់ស្ពានបេតុងអាមេ ១ខ្សែ មានប្រវែង ២២ម៉ែត្រ នៅភូមិត្រពាំងរូង ការងារចាក់បេតុងគ្មានសរសៃដែក(ចាក់សាប) ជុំវិញអគារសាលាឃុំត្រពាំងរូង នៅភូមិដីទំនាប និងការងារជួសជុលផ្លូវក្រាលក្រួសក្រហម ០១ខ្សែ នៅភូមិព្រែកអង្គុញប្រវែង ១ ០០០ម៉ែត្រ ដែលប្រើប្រាស់ថវិកាមូលនិធិឃុំត្រពាំងរូង សម្រាប់ឆ្នាំ២០២៤ និងមានការចូលរួមសហការពីសំណាក់លោក ឡាំ ទី មន្រ្តីបច្ចេកទេសខេត្តកោះកុង រួមជាមួយលោក អុឹង បឺត មន្រ្តីបច្ចេកទេស្រុកកោះកុង ។

អត្ថបទទាក់ទង