រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពិធីរត់ប្រណាំងកម្សាន្តរយៈចម្ងាយ ៨ គីឡូម៉ែត្រ ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពិធីរត់ប្រណាំងកម្សាន្តរយៈចម្ងាយ ៨ គីឡូម៉ែត្រ ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកបូទុមសាគរ។

ជាលទ្ធផល នៃកិច្ចប្រជុំបានពិនិត្យ កែសម្រួលផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពិធីរត់ប្រណាំងកម្សាន្ត រយៈចម្ងាយ ៨គីឡូម៉ែត្រ ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ បានយ៉ាងល្អ និងបានណែនាំដល់អង្គភាពពាក់ព័ន្ធត្រូវសហការគ្នាក្នុងការបំពេញតួនាទី ភារកិច្ច ឱ្យបានល្អស្របទៅតាមផែនការដែលបានដាក់។
ថ្ងៃព្រហស្បតិ៍ ៥ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កុម្ភៈ 29, 2024

អត្ថបទទាក់ទង