រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង​ បានចូលរួមសិក្សាគម្រោងចំនួន ០៣គម្រោងក្នុងឃុំត្រពាំងរូង ដែលប្រើប្រាស់មូលនិធិឃុំត្រពាំងរូង

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៉ឹង បឺត ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង បានចូលរួមសិក្សាគម្រោងសាងសង់ស្ពានបេតុងអាមេ ១ខ្សែ មានប្រវែង ២២ម៉ែត្រ នៅភូមិត្រពាំងរូង ការងារចាក់បេតុងគ្មានសរសៃដែក(ចាក់សាប) ជុំវិញអគារសាលាឃុំត្រពាំងរូង នៅភូមិដីទំនាប និងការងារជួសជុលផ្លូវក្រាលក្រួសក្រហម ០១ខ្សែ នៅភូមិព្រែកអង្គុញប្រវែង ១ ០០០ម៉ែត្រ ដែលប្រើប្រាស់ថវិកាមូលនិធិឃុំត្រពាំងរូង សម្រាប់ឆ្នាំ២០២៤។

សមាសភាពចូលរួមមានលោកមេឃុំ ជំទប់ទី១ ជំទប់ទី២ ស្មៀនឃុំ មន្រ្តីបច្ចេកទេសខេត្ត មេភូមិ និងតំណាងប្រជាពលរដ្ឋទទួលផលទាំងបីគម្រោង។

អត្ថបទទាក់ទង