រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៧ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៧ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈដូចខាងក្រោម :
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥៦ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកគិរីសាគរ
៣.ពិភាក្សាលើបញ្ហាប្រឈម និងផ្ដល់ដំណោះស្រាយ
៤.សេចក្ដីផ្សេងៗ

ដោយមានការអញ្ជើញចូលរួមពី៖លោក លោកស្រីក្រុមប្រឹក្សាស្រុក លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលស្ដីទី លោកអភិបាលរងស្រុកលោកនាយក លោកនាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធ លោកមេឃុំកោះស្ដេច លោកស្រីជំទប់១ឃុំភ្ញីមាស លោកមេឃុំព្រែកខ្សាច់ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកគិរីសាគរ ៕

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤
February 29, 2024

អត្ថបទទាក់ទង