តាតៃក្រោម,ថ្ងៃពុធ ៤ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ស៊ើត សុខុម សមាជិក្រុមប្រឹក្សាឃុំ និងជាអ្នកទទួលបន្ទុក គ.ក.ន.ក ឃុំតាតៃក្រោម បានចូលរួមកិច្ចប្រជុំសាមញ្ញប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ របស់ គ.ក.ស.ក ស្រុក ដឹកនាំកិច្ចប្រជុំដោយលោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកកោះកុង សមាសភាពមានចំនួន២០នាក់ ស្រី១១នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។