រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់បានបើកកិច្ចប្រជុំសាមញ្ញលើកទី ២១ អាណត្តិទី ៥ ឆ្នាំទី ៣ របស់ក្រុមប្រឹក្សាឃុំប្រចាំខែ កុម្ភ: ឆ្នាំ ២០២៤

រដ្ឋបាលឃុំព្រែកខ្សាច់

តាមការចាត់តាំងពីលោក រៀម រុំ មេឃុំ ព្រែកខ្សាច់ លោក ចាប វន ជំទប់ទី១ឃុំ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែ កុម្ភ: ឆ្នាំ ២០២៤ ។
ដោយមានរបៀបវារៈសំខាន់ៗចំនួន ៤ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែមករា ឆ្នាំ ២០២៤
២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ មករា ឆ្នាំ ២០២៤
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍នេសាទឃុំព្រែកខ្សាច់
៤. មតិ និងបញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានក្រុមប្រឹក្សាចំនួន ៣ រូបលើ៣រូប ស្មៀន ឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ លោក មេភូមិព្រែកខ្សាច់ លោកស្រី សមាជិកភូមិព្រែកខ្សាច់ លោកអនុភូមិសំរុងតាកែវ លោកអនុភូមិយាសែន ក្រុមទ្រទ្រង់សុខភាពភូមិ លោកប្រធានសហគមន៍នេសាទឃុំព្រែកខ្សាច់ សរុបចំនួន ១៥ នាក់ ស្រី ០៥នាក់ ។

ថ្ងៃពុធ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ២០២៤

អត្ថបទទាក់ទង