ថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៩និង០០នាទីព្រឹក
មន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាននៃមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ក្រុងខេមរភូមិន្ទ បានចុះប្រគល់លិខិតថ្លែងអំណរគុណរបស់ក្រសួងបរិស្ថាន ជូនដល់សាលាបឋមសិក្សា ស្មាច់មានជ័យ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ដោយមានការចូលរួម ពីលោកនាយកសាលា លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សសរុបចំនួន ២៦៩នាក់ (ស្រី ១៧៥នាក់) ។