លោក ប៉ែន សុផាត អភិបាលរងស្រុក និងលោក សឹក ចិត្រា ប្រធានការិយា ល័យច្រកចេញចូលតែមួយស្រុកមណ្ឌលសីមា បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការចុះបញ្ជីនាវានេសាទសមុទ្រ ដើម្បីគ្រប់គ្រងនាវានេសាទ និងផ្តល់លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទនៅខេត្តកោះកុង ក្រោមអធិបតីភាព លោកស្រី អុី នារីនេត អភិបាល រងនៃគណ:អភិបាលខេត្តកោះកុង និងលោក ហង ហ៊ី ប្រធាននាយកដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ។
នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង
ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤
វេលាម៉ោង ៨:៣០នាទីព្រឹក