ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៩និង០០នាទីព្រឹក
មន្ត្រីការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន បានចុះប្រគល់ទទួលលិខិតថ្លែងអំណរគុណរបស់ក្រសួងបរិស្ថាន ជូនដល់គណៈគ្រប់គ្រងសាលាចំនួន៥ ដែលបានចូលរួមចំណែកធ្វើយុទ្ធនាការកាត់បន្ថយប្រើថង់ប្លាស្ទិក ក្នុងនោះរួមមាន ÷
១/សាលាបឋមសិក្សារស្មីសាមគ្គី ភូមិ៤
២/សាលាអនុវិទ្យាល័យដងទង់
ស្ថិតនៅក្នុងភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង
វេលាម៉ោង១០:០០នាទីព្រឹក នៅ
៣/សាលាបឋមសិក្សាយុទ្ធភូថងព្រែកស្វាយ
ស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង
លុះវេលាម៉ោង ៣:០០នាទីរសៀល បានប្រគល់លិខិតថ្លែងគុណរបស់ក្រសួងបរិស្ថានជូនដល់
៤/សាលាបឋមសិក្សា ជា ស៊ីម ស្មាច់មានជ័យ
៥/សាលាអនុវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ
ស្ថិតនៅក្នុងភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង