រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន បានចុះប្រគល់ទទួលលិខិតថ្លែងអំណរគុណរបស់ក្រសួងបរិស្ថានជូនដល់គណៈគ្រប់គ្រងសាលា ដែលបានចូលរួមចំណែកធ្វើយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក

ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៩និង០០នាទីព្រឹក

មន្ត្រីការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន សហការជាមួយការិយាល័យអប់រំ យុវជន និងកីឡា ស្រុកមណ្ឌលសីមា រួមទាំងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃពាមក្រសោប បានចុះប្រគល់ទទួលលិខិតថ្លែងអំណរគុណរបស់ក្រសួងបរិស្ថាន ជូនដល់គណៈគ្រប់គ្រងសាលាចំនួន៤ ដែលបានចូលរួមចំណែកធ្វើយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក ក្នុងនោះរួមមាន ÷

១/សាលាមត្តេយ្យ ពាមក្រសោប

២/សាលាបឋមសិក្សា ពាមក្រសោប

៣/សាលាអនុវិទ្យាល័យ កោះកាង ស្ថិតនៅក្នុងភូមិពាមក្រសោប ១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុងលុះវេលាម៉ោង ៣:០០នាទីរសៀល បានប្រគល់លិខិតថ្លែងគុណរបស់ក្រសួងបរិស្ថានជូនដល់

៤/សាលាបឋមសិក្សា បឹងកាឆាង ស្ថិតនៅក្នុងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង