រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ុក កន្និកា ជំទប់ទី១ និង លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោមបាន ដឹកនាំលោកស្រី ស៊ើត សុខុម អ្នកទទួលបន្ទុក គ.ក.ន.ក ឃុំ ចូលរួមក្នុងវេទិកាផ្សព្វផ្សាយបណ្ដុះដល់មាតាបិតា អាណាព្យាបាល ស្ដីពីការ”ចិញ្ចឹមបីបាច់កុមារតូចៗ” ក្រោមការដឹកនាំដោយលោកជំទាវ ចេងនវន្នី ប្រធាន គ.ក.ស.ក ខេត្តកោះកុង

តាតៃក្រោម,ថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី អ៊ុក កន្និកា ជំទប់ទី១ និង លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោមបាន ដឹកនាំលោកស្រី ស៊ើត សុខុម អ្នកទទួលបន្ទុក គ.ក.ន.ក ឃុំ លោកគ្រូ អ្នកគ្រូ លោកនាយកបឋម លោកស្រីតំណាងប៉ុស្តិ៍សុខភាព ជំនួយការសេវាសង្គម សមាជិកភូមិអន្លង់វ៉ាក់ រួមជាមួយប្រជាពលរដ្ឋ ជាមាតា ឬអាណាព្យបាល ចូលរួមក្នុងវេទិកាផ្សព្វផ្សាយបណ្ដុះដល់មាតាបិតា អាណាព្យាបាល ស្ដីពីការ"ចិញ្ចឹមបីបាច់កុមារតូចៗ" ក្រោមការដឹកនាំដោយលោកជំទាវ ចេងនវន្នី ប្រធាន គ.ក.ស.ក ខេត្តកោះកុង សរុបចំនួន ៣៦នាក់ ស្រី ៣២នាក់ នៅវត្តពោធិគិរីមនោរម្យ ស្ថិតនៅភូមិអន្លងវ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។

អត្ថបទទាក់ទង