រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច សង្គ្រោះកូនអណ្ដេីកសមុទ្រប្រភេទក្រាសស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

រដ្ឋបាលឃុំកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច​ សូមអរគុណ​ជូនចំពោះ​កុមារា​ ម៉ាន់​ ម៉ាត់នូត​ អាយុ១៣ឆ្នាំ​ ជាសិស្សថ្នាក់ទី៧​ នៃវិទ្យាល័យកោះស្ដេច​ ដែលបានជួយសង្គ្រោះកូនអណ្ដេីកសមុទ្រ​ ប្រភេទក្រាស​ មួយក្បាល​ កាលពីថ្ងៃទី២៤ ខែកុម្ភៈ​ ឆ្នាំ២០២៤​ កំឡុងដែលប្អូនកំពុងតែស្ទូចមឹកនៅចំណុចពយនគរបាលកោះស្ដេច​​ បានប្រទះឃេីញ​កូនអណ្ដេីក​សមុទ្រ​ទាក់ជាប់នឹងមងខ្មោច​ ក្នុងភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង​ ដែលមានទំហំស្នូកប្រវែងបណ្ដោយ​ ២៦ សង់ទីម៉ែត្រ​ ទទឹងស្នូក​ ២២ សង់ទីម៉ែត្រ​ និង​មានទម្ងន់​ ១,៦ គីឡូក្រាម​ និងសូមអរគុណដល់អ្នកមីង​ គឹម​ វ៉ាន់ថៃ​ ដែលបានរាយការណ៍មកសហគមន៍នេសាទសម្រស់កោះស្ដេច​ និង​អាជ្ញាធរ​ឃុំ​។ បន្ទាប់ជួយសង្គ្រោះរួច​ ក្រុមការងារបាន​ពិនិត្យ​ឃេីញថាកូន​អណ្ដេីក​សមុទ្រមានសុខភាពខ្សោយ​ មាន​មានរបួសនៅស្លាបមុខខាងស្ដាំ​ ដូច្នេះ​ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការសហគមន៍ដេីម្បីធ្វេីការតាមដាន​ និងព្យាបាលរបួស​ មុននឹងធ្វេីការ​ព្រលែងចូលទៅក្នុងសមុទ្រវិញ។​ សូមបញ្ជាក់ថា​ អណ្ដេីក​សមុទ្រគ្រប់ប្រភេទទាំងអស់ត្រូវបានចាត់ចូលជាប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះថ្នាក់​ និងត្រូវបានការពារ​ដោយច្បាប់ស្ដីពីជលផល​ ដូច្នេះ​រដ្ឋបាលឃុំកោះស្ដេច​ សូមអំពាវនាវ​ដល់​បងប្អូន​ប្រជានេសាទទាំងអស់រួមគ្នាការពារ​សត្វ​អណ្ដេីកសមុទ្រ​ ដោយរាយការណ៍ជូន​អាជ្ញាធរ​នៅពេលនេសាទបានដោយ​ចៃដន្យ​ ឬ​ជួយសង្រ្គោះពីការទាក់ជាប់មងខ្មោចឬឧបករណ៍នេសាទផ្សេងៗ​។

ថ្ងៃអាទិត្យ​​ ១រោច ខែមាឃ​ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២៤
February 25th, 2024

អត្ថបទទាក់ទង