រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៥ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

រដ្ឋបាលឃុំភ្ញីមាស 

…………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែកុម្ភៈ លើកទី២១ អាណត្តិទី៥ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
  សមាសភាពចូលរួម លោក.លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ នាយកសាលាពាមកាយ នាយករងសាលាតានី អាជីវករ និងតំណាងប្រជាពលរដ្ឋ សរុប ២០នាក់ ស្រី៧នាក់។
  អំពីរបៀបវារ:រួមមាន÷                    
១/.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៥ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស       
២/.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភ: ឆ្នាំ២០២៤
៣/.អានសេចក្ដីសម្រេចស្ដីពីការ កែសម្រួល និងតែងតាំងសមាជិកភូមិកៀនក្រឡាញ់
៤/. អានរបាយការណ៍តាមភូមិ និងប៉ុស្ដិ៍រដ្ឋបាល
៥/.ពិភាក្សាលើបញ្ហាផ្សេងៗ និងដំណោះស្រាយ    
………………………………
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង,ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
 

អត្ថបទទាក់ទង