រដ្ឋបាលឃុំជីផាត បានរៀបចំកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាឃុំជីផាត អាណត្តិទី ៥ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ម៉ឹង សុភា ប្រធានក្រុមប្រឹក្សាឃុំជីផាត និងជាប្រធានអង្គប្រជុំ ។
សមាសភាពចូលរួម
-សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ចំនួន ០៥ រូប ស្រី ០១ រូប
-អ្នកចូលរួមផ្សេងៗទៀតមាន មេភូមិ អនុភូមិ សមាជិកភូមិ ទាំង ០៤ ភូមិ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ជំនួយការរដ្ឋបាលឃុំ នាយកសាលាបឋមសិក្សាទាំង ០៣ នាយកសាលាវិទ្យាល័យ អង្គភាពជុំវិញឃុំ និងតំណាងប្រជាពលរដ្ឋ សរុប ៣១ នាក់ ស្រី ១២ នាក់
វេលាម៉ោង ២:០០ នាទីរសៀល
ថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤