រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋស្នើសូមចុះបញ្ជីដីធ្វើប័ណ្ណកម្មសិទ្ធ ស្ថិតនៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋស្នើសូមចុះបញ្ជីដីធ្វើប័ណ្ណកម្មសិទ្ធ ដែលមានទំហំប្រមាណ ៣២ហិកតា ស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ តាមការពិនិត្យទីតាំងដីជាក់ស្តែងឃើញថា ដីនេះស្ថិតនៅក្នុងតំបន់កាត់ឆ្វៀល នៃអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែដីនេះ ជាដីបម្រុងស្មាច់(ដីព្រៃ) និងមិនមានការដាំដុះ អាស្រ័យផលឡើយ។ តាមរយៈការពិនិត្យស្ថានភាពដីជាក់ស្តែង និងការផ្តល់មតិយោបល់ជារួមរបស់ក្រុមការងារ ទីតាំងដីនេះមិនគួរអនុញ្ញាតឱ្យចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិជាកម្មសិទ្ធិឯកជនឡើយ គឺត្រូវរក្សាទុកជាសម្បត្តិរបស់រដ្ឋ៕
ថ្ងៃសុក្រ ៧ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ February 16, 2024

អត្ថបទទាក់ទង