រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ជាប្រធានគណៈកម្មាធិការ គ.ក.ន.ក ឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ស្ដីពីលទ្ធផលការងាររបស់គណៈកម្មាធិការកិច្ចការនារី និងកុមារឃុំកោះកាពិ ។

ថ្ងៃសុក្រ ៧កើត  ខែមាឃ ឆ្នាំថោះ  បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ៨:០០ នាទីព្រឹកលោកស្រី លិ ឡាំង មេឃុំកោះកាពិ និងជាប្រធានគណៈកម្មាធិការ គ.ក.ន.ក ឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ស្ដីពីលទ្ធផលការងាររបស់គណៈកម្មាធិការកិច្ចការនារី និងកុមារឃុំកោះកាពិ

+ សមាសភាពចូលរួមមាន៖

- លោក អុឹង ទូច អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកកោះកុង។

- លោកស្រី សេង គីមហ៊ូន សមាជិក គ.ក.ស.ក.ស្រុកកោះកុង។

- ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការកិច្ចការនារី និងកុមារឃុំកោះកាពិ សរុបចំនួន ២២ នាក់ ស្រី០៦នាក់ នៅសាលាឃុំកោះកាពិ ៕

អត្ថបទទាក់ទង