រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យបង្អែកខេត្តកោះកុងរៀបចំពិធីសម្ភោធ ប្រគល់ និងដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធអុកស៊ីសែននៅអគារសង្គ្រោះបន្ទាន់ថ្មី និងប្រជុំពិភាក្សាជាមួយភាគីថៃស្តីពីការធ្វើផែនការការបណ្តុះបណ្ដាលដល់មន្ត្រីមន្ទីរពេទ្យក្នុងឆ្នាំ២០២៤។

ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្ងៃព្រហស្បតិ៍-សុក្រ ៦-៧ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ភួង ចាន់ថន តំណាងលោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានធ្វើគារវគិច្ច ក្រាបថ្វាយបង្គុំ ព្រះគ្រូ ធី អាំភុន គ្រូសូត្រស្តាំគង់នៅវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង និងទទួលស្វាគមន៍គណៈប្រតិភូនៃមន្ទីរសុខាភិបាលខេត្តត្រាតប្រទេសថៃ ដែលដឹកនាំដោយលោក Panuwat Sopontertpong អនុប្រធានមន្ទីរសុខាភិបាលខេត្តត្រាត ដែលអញ្ចើញមកចូលរួមក្នុងពិធីសម្ភោធ ប្រគល់ និងដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធអុកស៊ីសែននៅអគារសង្គ្រោះបន្ទាន់ថ្មី ដែលបានឧបត្ថម្ភការរៀបចំសាងសង់ដោយសប្បុរសជនថៃ តាមរយៈព្រះគ្រូ Phakrupatumpawanajarn Veeranon និង ព្រះគ្រូ ធី អាំភុន ព្រមទាំងមន្ទីរសុខាភិបាលខេត្តត្រាត។ ក្នុងពេលនោះដែរមន្ទីរពេទ្យបង្អែខេត្តកោះកុង និងមន្ទីរសុខាភិបាលខេត្តត្រាតក៏បានប្រជុំពិភាក្សា អំពីការធ្វើផែនការរួមគ្នាស្តីពីការផ្ដល់ការបណ្តុះបណ្ដាលដល់មន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកោះកុងសម្រាប់ឆ្នាំ២០២៤នេះផងដែរ ។

អត្ថបទទាក់ទង