រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ១៥ ខែ កុម្ភ: ឆ្នាំ ២០២៤ វេលាម៉ោង ០៩:០០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំលោក ខឹម ភុនសុវណ្ណ ជាជំទប់ទី១ និងលោក ពៅ វាសនា មេភូមិត្រពាំងរូង ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន២នាក់ៈ

១.ឈ្មោះ ម៉ី សារឹម ភេទប្រុស អាយុ ៨១ឆ្នាំ ( ជាអាចារ្យវត្តត្រពាំងរូង) រួមទាំងបានសម្ភាសន៍ធ្វើប័ណ្ណសមធម៌ ព្រមទាំងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១០០.០០០ ម៉ឺនរៀល។

២.ឈ្មោះ ឡុង លី ភេទស្រី  អាយុ  ២៥ ឆ្នាំ ជាស្ត្រីទើបសម្រាលកូន

នឹងបានផ្ដល់កាតវីងឧបត្ថម្ភសាច់ប្រាក់ ទាំងពីរនាក់ខាងលើមានទីលំនៅស្ថិតនៅ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។

អត្ថបទទាក់ទង