/ / /

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង ដឹកនាំក្រុមការងារCPIមន្ទីរផែនការ ចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី ការប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃប្រើប្រាស់ប្រចាំខែដោយប្រើថេប្លេត

ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង ដឹកនាំក្រុមការងារCPIមន្ទីរផែនការ ចំនួន ៤នាក់ ស្រី ១នាក់ ចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី ការប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ប្រចាំខែដោយប្រើថេប្លេត គ្រូឧទ្ទេសដោយ លោក ចាវ ភាវ ប្រធាននាយកដ្ឋាន និងលោកស្រី ស្រ៊ូ សុរីរ័ត្ន អនុប្រធាននាយកដ្ឋាន គ្រប់គ្រងទិន្នន័យអភិវឌ្ឍន៍កម្មវិធី និងបច្ចេកវិទ្យា នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីមន្ទីរផែនការ លើជំនាញការប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ប្រចាំខែដោយប្រើថេប្លេត ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    លោក រ៉ូវ រតន:សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យកោះស្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទេទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ សំណេរ និងអំណានក្នុងបរិបទថ្មី និងសុខភាពពិភពលោក

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោកជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគម  អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកោះកុង

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម