រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានកិត្តិយស ផ្សព្វផ្សាយជូនសាធារណជនអំពី គម្រោងថវិកាសង្ខេបរបស់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៤

រដ្ឋបាលសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានកិត្តិយស ផ្សព្វផ្សាយជូនសាធារណជនអំពី គម្រោងថវិកាសង្ខេបរបស់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៤។ គម្រោងថវិកានេះឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ និងកិច្ចប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ ស្តីពីការអនុម័តគម្រោងថវិកាឃុំ សង្កាត់ នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣។ ថវិកាសរុបរបស់រដ្ឋបាលសង្កាត់ដងទង់ មានចំនួន ៧៧៤.៤៣៣.៩០៧ រៀល។
១. ផ្នែកសេដ្ឋកិច្ច សរុបចំនួន ៤៣២.៦៨៣.៩០៧ រៀល
២. ផ្នែកសង្គមកិច្ច សរុបចំនួន ២០.០០០.០០០ រៀល
៣. ចំណាយរដ្ឋបាល សរុបចំនួន ៣៤១.៧៥០.០០០រៀល

អត្ថបទទាក់ទង