រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ទោ ងួន ធឿន នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងកោះកុង ជាសមាជិកក្រុមលេខាធិការដ្ឋានស អ កខេត្ត ចុះសួរសុខទុក្ខលោក សុខ សុភា(និវត្តជន) ជាសមាជិកស អ កដែលមានជំងឺប្រចាំកាយ នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

លោកវរសេនីយ៍ទោ ងួន ធឿន នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងកោះកុង ជាសមាជិកក្រុមលេខាធិការដ្ឋានស អ កខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្ត ចុះសួរសុខទុក្ខលោក សុខ សុភា(និវត្តជន) ជាសមាជិកស អ កដែលមានជំងឺប្រចាំកាយ នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះដែរ លោកប្រធានក៏បានឧបត្ថម្ភថវិកា និងសម្ភាររួមមានដូចខាងក្រោម។
១-ថវិកាចំនួន២០មុឺនរៀល ។
២-អង្ករចំនួន១បាវ ស្មើ ៥០គីឡូក្រាម
៣-ប្រេងសណ្តែកចំនួន១ប៊ីដុងស្មេី៥លីត្រ
៤-ទឹកត្រីទន្សាយចំនួន១យួ
៥-ទឹកស៊ីអុីវចំនួន១យួ។
ថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ February 14, 2024

អត្ថបទទាក់ទង