រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ស្ត្រីទើបសម្រាល ស្ត្រីមានកូនតូចៗងាយរងគ្រោះ និងអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៣នាក់ ទទួលអំណោយមនុស្សធម៌ ពីសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង

ស្ត្រីទើបសម្រាល ស្ត្រីមានកូនតូចៗងាយរងគ្រោះ និងអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៣នាក់ ទទួលអំណោយមនុស្សធម៌ ពីសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង​ ៖ នៅរសៀលថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យក្រុមប្រតិបត្តិសាខា សហការជាមួយមន្ត្រីប្រចាំការអនុសាខាក្រុងខេមរភូមិន្ទ ក្រុមការងារសង្កាត់ស្ទឺងវែង នាំអំណោយមនុស្សធម៌​ ផ្តល់ជូ ស្ត្រីទើបសម្រាល ស្ត្រីមានកូនតូចៗងាយរងគ្រោះ និងអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៣នាក់ រស់នៅ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នាឱកាសនោះក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការ ចាស់ជរា ស្ត្រីមេម៉ាយ ស្ត្រីទើបសម្រាល ស្ត្រីមានកូនតូចៗងាយរងគ្រោះ អ្នករស់នៅជាមួយមេរោគអេដស៍ ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ក្រុមការងារក៏បានបន្តថា សូមកុំអស់សង្ឃឹមប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតអោយបានប្រសើរ ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ២៥គក្រ មីជាតិខ្មែរ ១កេះ ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធ១កេះ ព្រមទាំងថវិកា ៦ម៉ឺនរៀលដូចៗគ្នាផងដែរ ។

អត្ថបទទាក់ទង