ព្រឹកថ្ងៃពុធ ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៤ មន្ទីរវប្បធម៌ខេត្តបានរៀបចំកិច្ចប្រជុំស្ដីពី ការអនុវត្តការងារក្នុងឆ្នាំ២០២៣ និងលេីកទិសដៅការងារក្នុងឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រី សម្បូរ សុភា ប្រធានមន្ទីរវប្បធម៌ លោក/លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុ.ការិយាល័យ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា នៅសាលមន្ទីរវប្បធម៌ខេត្ត។ លោកស្រីប្រធានមន្ទីរ មានការកោតសរសេីដល់គ្រប់ការិយាល័យ ដែលបានអនុវត្តន៍កិច្ចការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធិភាពក្នុងឆ្នាំកន្លងទៅ និងបានជម្រុញគ្រប់ការិយាល័យ ឱ្យអនុវត្តន៍កិច្ចការក្នុងឆ្នាំថ្មី និងទិសដៅការងារក្នុងឆ្នាំបន្តបន្ទាប់ ឱ្យបានកាន់តែល្អប្រសេីលេីសឆ្នាំមុន។