រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃមន្ត្រីកម្មសិក្សាសម្រាប់ការតាំងស៊ប់ ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃមន្ត្រីកម្មសិក្សា ដើម្បីធ្វើការតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃមន្ត្រីកម្មសិក្សាសម្រាប់ការតាំងស៊ប់ មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃមន្ត្រីកម្មសិក្សាចំនួន៣៤ រូប ដើម្បីធ្វើការតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ។ សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលបានចេញប្រកាសលេខ ០៦៥ សនប ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្តីពីការជ្រើសរើសបញ្ចូលក្របខ័ណ្ឌ និងចាត់ឱ្យមកបំពេញកម្មសិក្សានៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ ដើម្បីអនុវត្តឱ្យស្របតាមសេចក្តីណែនាំលេខ ១៦៨ មស.សណន ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ស្តីពីគោលការណ៍ បែបបទ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលខេត្ត គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្មសិក្សាសម្រាប់ការតាំងស៊ប់ ដឹកនាំដោយ លោក ស្រេង ហុង អភិបាលរងខេត្ត និងសមាជិកពាក់ព័ន្ធ បានប្រជុំពិនិត្យ វាយតម្លៃ និងឯកភាពធ្វើការតាំងស៊ប់មន្ត្រីសុខាភិបាលទាំង ៣៤ រូប ដែលបានបំពេញកម្មសិក្សាជោគជ័យរយៈពេល ១២ខែ។

អត្ថបទទាក់ទង