រដ្ឋបាលឃុំកោះស្ដេច
លោក សាយ ហេង មេឃុំកោះស្ដេច បានចាត់តាំង លោកស្រី ភុតសា សិរិ ជំទប់ទី២ ចុះសួរសុខទុក និងបានឧបត្ថម្ភដល់ខ្នងផ្ទះគ្រួសារក្រីក្រដែលមានជីវភាពខ្វះខាតខ្លាំងជាប្រជាពលរដ្ឋ ឈ្មោះ សួស មុំ អាយុ ៥២ឆ្នាំ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង និងបានឧបត្ថម្ភអង្ករចំនួន ០១បាវ ទម្ងន់ ៥០គីឡូក្រាម ព្រមទាំងថវិកាមួយចំនួន ដូចខាងក្រោម៖
១.លោក សាយ ហេង មេឃុំកោះស្ដេច ថវិកា ៥០,០០០៛
២.លោកស្រី ភុសា សិរិ ជំទប់ទី២ ថវិកា ១០០,០០០៛
ថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤
February 13, 2024