រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានបញ្ជូនស្ត្រីមានផ្ទៃពោះ​ ០៥ខែ​​ ដែលមានអាការ:ធ្លាក់ឈាមច្រេីន​ មកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង​​​ ជាអកុសលកូនត្រូវបានស្លាប់នៅក្នុងផ្ទៃពោះម្ដាយជាច្រេីនថ្ងៃមកហេីយ​ និងបានឧបត្ថម្ភសោហ៊ុយធ្វេីដំណេីរព្រមទាំងថវិកាមួយចំនួន

រដ្ឋបាលឃុំកោះស្ដេច

លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច បានចាត់តាំង​ លោកស្រី​ ស្រី​ សុផា​ សមាជិកក្រុមប្រឹក្សាឃុំ​ បានបញ្ជូនស្ត្រីមានផ្ទៃពោះ​ ០៥ខែ​​ ដែលមានអាការ:ធ្លាក់ឈាមច្រេីន​ មកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង​​​ ជាអកុសលកូនត្រូវបានស្លាប់នៅក្នុងផ្ទៃពោះម្ដាយជាច្រេីនថ្ងៃមកហេីយ​ ជាប្រជាពលរដ្ឋឈ្មោះ ម៉ៅ គឹមឡាយ អាយុ ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅ​ ភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង​ និងបានឧបត្ថម្ភសោហ៊ុយធ្វេីដំណេីរព្រមទាំងថវិកាមួយចំនួន​ដូចខាងក្រោម៖
១.លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ ថវិកា​ ២០០,០០០៛
២.លោក​ស្រី​ ស្រី​ សុផា​ សមាជិកក្រុមប្រឹក្សាឃុំ​ ឧបត្ថម្ភសោហ៊ុយធ្វេីដំណេីរ

ថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤
February 13, 2024

អត្ថបទទាក់ទង