រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំលោកស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ និងលោក ជឹម វណ្ឌី ស្មៀនឃុំ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការណែនាំអំពីរបៀបប្រមូលព័ត៌មានទិន្នន័យ និងការវាយបញ្ចូលចម្លេីយក្នុងប្រព័ន្ធ នៃការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ ប្រចាំឆ្នាំ២០២៣ របស់ក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ជាតិ ដែលរៀបចំដោយក្រុមការងារថ្នាក់ខេត្តតាមប្រព័ន្ធអនឡាញហ្សូម(Zoom) ក្រោមអធិបតីភាព លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង និងជាអនុប្រធានក្រុមការងារអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។