/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ សហការជាមួយអង្គការ Save The Children បានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត និងជ្រើសរើសកសិករទទួលទុនបដិភាគ ចំនួន ៥០០ ដុល្លាអាមេរិក ពីខាងគម្រោងស្ទៀរ

កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save The Children បានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត ៖

១.ស្តីពីការជ្រើសរើសកសិករទទួលទុនបដិភាគ ចំនួន ៥០០ ដុល្លាអាមេរិក ពីខាងគម្រោងស្ទៀរ សម្រាប់កម្មវិធីដំណោះស្រាយទឹកឆ្លាតវៃដូចជា ការជីកស្រះ ជីកអណ្តូង សូឡែបូមទឹក និងការដំឡើងផ្ទះសំណាញ់ដាំបន្លែ ដែលអាចអោយកសិករដាំដុះពេញមួយឆ្នាំ។

២.ការសន្សំប្រាក់ និងកម្ចី បានចំនួន  ០១ក្រុម នៅភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៩នាក់ ស្រី ១០នាក់ ។    

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ 

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចុះពិនិត្យតាមដានសាលាលើការអនុវត្តការគ្រប់គ្រងរដ្ឋបាលរបស់នាយក និងកិច្ចបញ្ជីការគណនេយ្យឆ្នាំ២០២៥

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង អញ្ជើញដឹកនាំសមាជិក សមាជិកា ប្រជុំប្រចាំខែឧសភា

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំទួលគគីរ បានដឹកនាំអាជ្ញាធរភូមិតាចាត សហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិតាចាត ធ្វើអនាម័យរើសសំរាម សម្អាតតាមដងផ្លូវនានាស្ថិតក្នុងភូមិតាចាត ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងមូលដ្ឋានភូមិឲ្យកាន់តែស្រស់បំព្រងឡើង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានបើកកិច្ចប្រជុំបន្ទាន់ពិភាក្សា ស្ដីពីការធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះជនបរទេសដែលជួលផ្ទះស្នាក់នៅ និងស្នាក់នៅតាមកន្លែងប្រមូលផ្ដុំក្នុងស្រុកមណ្ឌលសីមា