រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ស្នងការដ្ឋាននគរបាលខេត្តកោះកុង​ បានបញ្ចុះកម្លាំង​ជំនាញ​ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក​ សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​ ចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស​ និងត្រួតពិនិត្យជាតិអាល់កុលតាម​គោល​ដៅនានា​ក្នុង​មូលដ្ឋាន​ ដោយ​បាន​ធ្វើការ​អប់រំ​ណែរនាំ​ និង​អោយ​ដុះ​ចេញ​ចំពោះ​រថយន្តកែច្នៃ​ខុស​បច្ចេកទេស

អនុវត្តន៍​តាមអនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ ​ឯកឧត្ដម​អភិសន្តិបណ្ឌិត​ ស​ សុខា​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នាកិច្ច​ប្រជុំ​កាលពី​ថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤​ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។
នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកោះកុង​ បានបញ្ចុះកម្លាំង​ជំនាញ​ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក​ សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​ ចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស​ និងត្រួតពិនិត្យជាតិអាល់កុលតាម​គោល​ដៅនានា​ក្នុង​មូលដ្ឋាន​ ដោយ​បាន​ធ្វើការ​អប់រំ​ណែរនាំ​ និង​អោយ​ដុះ​ចេញ​ចំពោះ​រថយន្តកែច្នៃ​ខុស​បច្ចេកទេស​។

អត្ថបទទាក់ទង