ស្រុកកោះកុង ៖ ព្រឹកថ្ងៃពុធ ១៣ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សែម សំអាង នាយករដ្ឋបាលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំ អន្តរការិយាល័យរបស់រដ្ឋបាលស្រុកកោះកុង ដេីម្បីពិភាក្សាការងារមួយចំនួនលេីការងារ រៀបចំផែនការសកម្មភាពផ្អែកតាមលក្ខខណ្ឌការងារ ការងារព័ត៌មានវិទ្យា និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងទទួលបានភាពជឿជាក់ ទុកចិត្តពីប្រជាពលរដ្ឋ
សមាសភាពចូលរួម នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំទាំងបួន នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង