លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និង លោក រស់ ជីវិន អនុប្រធានការិយាល័យ ដ.ន.ស.ភ បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យចំនួន ៤៧ មាត្រា (នៃ ១៩៩ មាត្រា) ។ ដោយឡែក មាត្រាដែលនៅសល់នឹងត្រូវដាក់ជាយោបល់បន្ថែមជូនតាមតេលេក្រាមយ៉ាងយូរត្រឹមថ្ងៃទី០៩ នាខែឆ្នាំដដែល ។
នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង
ថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤
វេលាម៉ោង ៨:៣០ នាទីព្រឹក