រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់បានចុះធ្វើវេទិកាសាធារណៈផ្សព្វផ្សាយពីភូមិឃុំមានសុវត្ថិភាពទាំង ០៧ ចំណុច និងធ្វើវេទិកាសាធារណៈស្ដីអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់គ្រប់ប្រភេទ និងចរាចរណ៍ផ្លូវគោក ។

រដ្ឋបាលឃុំព្រែកខ្សាច់

ព្រឹកថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង០៩:៣០នាទីព្រឹក ក្រោមការចាត់តាំងពីលោក រៀម រុំ មេឃុំព្រែកខ្សាច់ លោក ចាប វន ជំទប់ទី១ឃុំបានដឹកនាំ លោក វរសេនីយ៍ ត្រី សំ តារា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ បានដឹកនាំកម្លាំងប៉ុស្តិ៍ សហការណ៍ជាមួយ អាជ្ញាធរ ភូមិ/ឃុំ ប្រជាការពារ បានចុះ -ធ្វេីការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាពទាំង៧ចំណុចចំនួន០១លេីក ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ចំនួន៦១ នាក់ ស្រី ៣៥នាក់។ ធ្វេីវេទិការសាធារណ:ស្ដីពីផលប៉ះពាល់នៃការប្រេីប្រាស់គ្រឿងខុសច្បាប់គ្រប់ប្រភេទ និងច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន០២លេីក ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ចំនួន១២០ នាក់ ស្រី៦៨ នាក់
នៅចំណុចសាលារៀនអនុវិទ្យាល័យព្រែកខ្សាច់ ស្ថិតនៅក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ស្រុកគិរីសាគរ ខេត្តកោះកុង។

========================
ថ្ងៃព្រហស្បតិ៍ ០៧ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈឆ្នាំ ២០២៤

អត្ថបទទាក់ទង