នាថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្រ្តីចំនួន ០២រូប អញ្ជើញចូលរួមពិធីផ្សព្វផ្សាយសមាសភាពក្រុមការងារអធិការកិច្ចវិស័យពិការភាព និងវគ្គបណ្តុះបណ្តាលដល់ក្រុមការងារអធិការកិច្ចវិស័យពិការភាពលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក្រោមអធិបតីភាពលោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួង ស.អ.យ។