រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គឹម រម្នី អភិបាលរងស្រុកគិរីសាគរ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី គោលការណ៍បែបបទនីតិវិធីនៃការអនុវត្តមុខងារអប់រំយុវជន និងកីឡាដែលផ្ទេរទៅឱ្យរដ្ឋបាលស្រុក

លោក គឹម រម្នី អភិបាលរងស្រុកគិរីសាគរ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី គោលការណ៍បែបបទនីតិវិធីនៃការអនុវត្តមុខងារអប់រំយុវជន និងកីឡាដែលផ្ទេរទៅឱ្យរដ្ឋបាលស្រុក ដោយមានរបៀបវារៈដូចខាងក្រោម :
១.ផ្សព្វផ្សាយការគ្រប់គ្រងបុគ្គលិក និងហិរញ្ញវត្ថុដល់មន្រ្ដីអប់រំដែលបានផ្ទេរឱ្យរដ្ឋបាលស្រុក
២.ផ្សព្វផ្សាយការកាត់ប្រាក់ របស់សមាគមបុគ្គលិកសិក្សាខ្មែរ(ប.ស.ស)ប្រចាំខេត្តកោះកុងដល់មន្រ្ដីអប់រំដែលបានផ្ទេរឱ្យរដ្ឋបាលស្រុក
៣.ផ្សព្វផ្សាយ និងពិភាក្សាកម្មវិធីប្រឡងប្រជែង ការអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ
៤.សេចក្ដីផ្សេងៗដោយមានការអញ្ជើញចូលរួមពី៖ លោកនាយក លោកនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ លោកនាយក នាយិកាសាលាវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សានៅសាលប្រជុំសាលាស្រុកគិរីសាគរ ៕

ថ្ងៃព្រហស្បតិ៍ ៧ រោច ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤
February 1, 2024

អត្ថបទទាក់ទង